ព្រះត្រៃបិដក ភាគ ០៥
[៥០១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុនីមិនក្លែង១ ភិក្ខុនីមិនមានសតិ១ ភិក្ខុនីមិនដឹងខ្លួន១ ភិក្ខុនីឈឺ១ ភិក្ខុនីធ្វើឧច្ចារៈ (ជាដើម) លើគោក ហើយហូរហៀរទៅរកទឹក១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនីមានវេទនាគ្របសង្កត់១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៥០២] បពិត្រលោកម្ចាស់ទាំងឡាយ ធម៌ទាំងឡាយឈ្មោះសេក្ខិយៈ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងធម៌ទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសូមសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយបរិសុទ្ធក្នុងធម៌ទាំងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
សេក្ខិយៈ ចប់។
ID: 636791356921787513
ទៅកាន់ទំព័រ៖