ព្រះត្រៃបិដក ភាគ ០៥

អធិករណ​សមថៈ​ ​ទីបំផុត​


 [​៥០៣​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ធម៌​សម្រាប់​រម្ងាប់​នូវ​អធិករណ៍​ទាំងឡាយ៧នេះឯង​ ​តែង​មកកាន់​ឧទ្ទេស​។​ ​សង្ឃ​ត្រូវ​ឲ្យ​សម្មុ​ខា​វិន័យ​ ​ឲ្យ​សតិវិន័យ​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​សង្ឃ​ត្រូវ​ធ្វើ​បដិញ្ញាត​ក​រណៈ​ ​ត្រូវ​ធ្វើ​យេ​ភុយ្យសិ​កា​ ​ត្រូវ​ធ្វើ​តស្ស​បា​បិយ​សិកា​ ​ត្រូវ​ធ្វើ​តិណ​វត្ថា​រក​(​១​)​ ​ដើម្បី​រម្ងាប់​ ​គឺ​ផ្សះផ្សា​នូវ​អធិករណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ​ៗ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ឈ្មោះ​អធិករណ​សមថៈ​ទាំង៧​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​លោកម្ចាស់​ទាំងឡាយ​ក្នុង​ធម៌​ទាំងនោះ​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សួរ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សួរ​អស់​វារៈ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​លោកម្ចាស់​ទាំងឡាយ​បរិសុទ្ធ​ក្នុង​ធម៌​ទាំងនេះ​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​

​អធិករណ​សមថៈ​ ​ចប់​។​


​(​១​)​ ​មាន​សេចក្តី​អធិប្បាយ​ពិស្តារ​ក្នុង​មហា​វិភង្គ​ចតុត្ថ​ភាគ​រួចហើយ​។​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636791357468422474
ទៅកាន់ទំព័រ៖