ព្រះត្រៃបិដក ភាគ ០៥
[៥០៤] បពិត្រលោកម្ចាស់ទាំងឡាយ និទានខ្ញុំសំដែងឡើងហើយ អាបត្តិបារាជិក៨ ខ្ញុំសំដែងឡើងហើយ អាបត្តិសង្ឃាទិសេស១៧ ខ្ញុំសំដែងឡើងហើយ អាបត្តិនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែងឡើងហើយ អាបត្តិបាចិត្តិយ១៦៦ ខ្ញុំសំដែងឡើងហើយ អាបត្តិបាដិទេសនីយ៨ ខ្ញុំសំដែងឡើងហើយ ធម៌ឈ្មោះសេក្ខិយៈទាំងឡាយ ខ្ញុំសំដែងឡើងហើយ ធម៌ឈ្មោះអធិករណសមថៈ៧ ខ្ញុំសំដែងឡើងហើយ។ ពាក្យរបស់ព្រះដ៏មានព្រះភាគនោះ មានប្រមាណប៉ុណ្ណេះ មកហើយកាន់សុត្ត រាប់បញ្ចូលហើយក្នុងសុត្ត មកកាន់ឧទ្ទេសរាល់កន្លះខែ។ គួរលោកម្ចាស់ទាំងឡាយគ្រប់អង្គ ព្រមព្រៀងគ្នា ស្រុះស្រួលគ្នា កុំទាស់ទែងគ្នា សិក្សាក្នុងពុទ្ធវចនៈនោះចុះ។
ភិក្ខុនីវិភង្គ ចប់។
ID: 636791358073099537
ទៅកាន់ទំព័រ៖