ព្រះត្រៃបិដក ភាគ ០៥
សង្ឃាទិសេសទី៣
[៤០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីថេរីឈ្លោះនឹងភិក្ខុនីទាំងឡាយ ហើយក៏បានទៅកាន់ត្រកូលញាតិក្នុងស្រុក។ ភទ្ទាកាបិលានីថេរី កាលមិនឃើញភិក្ខុនីនោះ ក៏សួរភិក្ខុនីទាំងឡាយថា ភិក្ខុនីឈ្មោះនេះទៅណា មិនឃើញ។ ភិក្ខុនីទាំងឡាយប្រាប់ថា បពិត្រលោកម្ចាស់ ភិក្ខុនីនោះឈ្លោះនឹងភិក្ខុនីទាំងឡាយ ហើយ(ស្រាប់តែ)មិនឃើញ។ ភទ្ទាកាបិលានីថេរីនិយាយថា នែនាងទាំងឡាយ ត្រកូលញាតិរបស់ភិក្ខុនីនេះ មាននៅក្នុងស្រុកឈ្មោះឯណោះ ចូរនាងទាំងឡាយទៅពិនិត្យរកក្នុងត្រកូលនោះមើល។ ភិក្ខុនីទាំងឡាយទៅក្នុងទីនោះ ឃើញភិក្ខុនីនោះ ហើយបាននិយាយពាក្យនេះថា នែលោកម្ចាស់ ហេតុអ្វីក៏លោកមកតែម្នាក់ឯង មិនមានគេបៀតបៀនលោកទេឬ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ ខ្ញុំមិនមានអ្នកណាបៀតបៀនទេ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹងទៅ
ID: 636791007127665454
ទៅកាន់ទំព័រ៖