ព្រះត្រៃបិដក ភាគ ០៥

ម្ចាស់​ទេ​ ​តែថា​ ​ខ្ញុំ​មិនបាន​ឱកាស​នឹង​ធ្វើ​សេវនកិច្ច​នឹង​លោកម្ចាស់​ ​(​ទេតើ​)​ ​ថា​ហើយ​ ​ក៏​លូក​ចាប់​ពាល់​កាយ​សុន្ទរី​នន្ទា​ភិក្ខុនី​ ​ដែល​ជា​ស្រី​មានតម្រេក​ដែរ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី​មួយ​រូប​ជា​ភិក្ខុនី​មាន​កំឡាំង​ថយ​ ​ព្រោះ​ជរា​ ​ឈឺ​ជើង​ ​សិង​ជិត​សុន្ទរី​នន្ទា​ភិក្ខុនី​។​ ​ឯ​ភិក្ខុនី​ចាស់​នោះ​ ​បានឃើញ​ពិត​នូវ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ដែល​មានតម្រេក​ ​កំពុងតែ​លូក​ចាប់​ពាល់​កាយ​សុន្ទរី​នន្ទា​ភិក្ខុនី​ដែល​មានតម្រេក​ដែរ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សុន្ទរី​នន្ទា​ជា​ម្ចាស់​មានតម្រេក​ ​មិន​គួរ​នឹង​ត្រេកអរ​ ​ឲ្យ​បុរស​បុគ្គល​ដែល​មានតម្រេក​មក​ចាប់​ពាល់​កាយ​ខ្លួន​សោះ​។​ ​ទើប​ភិក្ខុនី​ចាស់​នោះ​ ​ដំណាលរឿង​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ក្នុង​សិក្ខា​ ​ពួក​ភិក្ខុនី​អម្បាល​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សុន្ទរី​នន្ទា​ជា​ម្ចាស់​មានតម្រេក​ ​មិន​គួរ​នឹង​ត្រេកអរ​ឲ្យ​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ ​មក​ស្ទាបអង្អែល​កាយ​ខ្លួន​ទេ​។​ ​ទើប​ភិក្ខុនី​អម្បាល​នោះ​ ​ដំណាលរឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636790991047225705
ទៅកាន់ទំព័រ៖