ព្រះត្រៃបិដក ភាគ ០៥

។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ក្តី​ ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ក្តី​ ​ប្រាសចាក​គ្នា​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​ក្តី​ ​ភិក្ខុនី​នេះឯង​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ឈ្មោះ​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ភិក្ខុនី​ទាំងឡាយ​ហើយ​យ៉ាងនេះ​។​
 [​៤៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ច្រើន​រូប​ ​ដើរ​ផ្លូវ​ឆ្ងាយ​ ​ទៅកាន់​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​។​ ​បណ្តា​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ភិក្ខុនី​មួយ​រូប​ ​មាន​ឧច្ចារ​បៀតបៀន​ ​(​ឈឺ​ដោះទុក្ខសត្វ​)​ ​បង្អង់​នៅតែ​ម្នាក់ឯង​ ​ហើយ​បាន​ទៅ​ក្នុង​កាល​ជា​ខាងក្រោយ​។​ ​មនុស្ស​ទាំងឡាយ​ឃើញ​ភិក្ខុនី​នោះ​ហើយ​ទ្រុស្ត​។​ ​ទើប​ភិក្ខុនី​នោះ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​នោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​ហេតុអ្វី​ក៏​លោក​បង្អង់​ឈប់​នៅតែ​ម្នាក់ឯង​ ​ហើយ​លោក​មិន​មាន​អ្នកណា​បៀតបៀន​ខ្លះ​ទេ​ឬ​។​ ​ភិក្ខុនី​នោះ​ប្រាប់​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំប្រុស​បៀតបៀន​ទៅ​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​ឈប់បង្អង់​ឲ្យ​យឺតយូរ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636791008712536103
ទៅកាន់ទំព័រ៖