ព្រះត្រៃបិដក ភាគ ០៥

ជាង​ពួក​តែម្នាក់ឯង​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​បង្អង់​ឲ្យ​យឺតយូរ​ជាង​ពួក​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​គួរបើ​នឹង​បង្អង់​ឲ្យ​យឺតយូរ​ជាង​ពួក​តែម្នាក់ឯង​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ក្តី​ ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ក្តី​ ​នៅ​ប្រាសចាក​គ្នា​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​ក្តី​ ​ឈប់​ឲ្យ​ឃ្លាត​អំពី​ពួក​តែម្នាក់ឯង​ក្តី​ ​ភិក្ខុនី​នេះឯង​ ​ក៏​ត្រូវអាបត្តិ​ឈ្មោះ​សង្ឃាទិសេស​ ​ជា​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​។​ ​
 [​៤៤​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ក្តី​ ​គឺ​ភិក្ខុនី​ឈាន​ជំ​ហា​នដ​ម្បូង​ចូល​ទៅកាន់​របង​នៃ​ស្រុក​ដែល​មាន​របង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ឈានជំហាន​ទី២​ ​ទៅ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុនី​ឈាន​ជំ​ហា​នដ​ម្បូង​ចូល​ទៅកាន់​ឧបចារស្រុក​ដែល​មិន​មាន​របង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ឈានជំហាន​ទី២​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636791009001632638
ទៅកាន់ទំព័រ៖