ព្រះត្រៃបិដក ភាគ ០៥

ខ្លួន​ត្រូវ​ធ្វើ​ក្នុង​ស្រុក​នោះ​ហើយ​ ​ក៏​វិល​មកកាន់​ក្រុង​សាវត្ថី​វិញ​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​កាល​បើ​ថុល្ល​នន្ទា​ភិក្ខុនី​មកដល់​ ​ក៏​មិន​ក្រាល​អាសនៈ​ឲ្យ​ ​មិន​ចូល​ទៅ​ដម្កល់​ទឹក​លាង​ជើង​ ​តាំង​រងជើង​ ​និង​ឈើ​ទ្រាប់​ជើង​ឡើយ​ ​មិន​ក្រោក​ទទួលយក​បាត្រ​ចីវរ​ ​មិន​អើពើ​ដោយ​ទឹកផឹក​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​ថា​ ​នែ​លោកម្ចាស់​ ​កាលបើ​យើង​មកដល់​ ​ហេតុអ្វី​ក៏​លោក​មិន​ក្រាល​អាសនៈ​ឲ្យ​ ​មិន​ចូល​មក​ដម្កល់​ទឹក​លាង​ជើង​ ​តាំង​រងជើង​ ​និង​ឈើ​ទ្រាប់​ជើង​ឲ្យ​ ​មិន​ក្រោក​ទទួលយក​បាត្រ​ចីវរ​ ​មិន​អើពើ​ដោយ​ទឹកផឹក​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ការ​នេះ​បាន​ជា​យ៉ាងហ្នឹង​ ​ព្រោះ​ខ្ញុំ​ជា​មនុស្ស​អនាថា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​សួរ​ថា​ ​នែ​លោកម្ចាស់​ ​ហេតុអ្វី​ក៏​លោក​ជា​មនុស្ស​អនាថា​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ ​គិត​គ្នា​ថា​ ​ភិក្ខុនី​នេះ​ជា​មនុស្ស​អនាថា​ ​មិន​មាន​អ្នកណា​ស្គាល់​ ​គ្មាន​ភិក្ខុនី​ណាមួយ​ជា​អ្នកប្រតិបត្តិ​ភិក្ខុនី​នេះ​ទេ​ ​ដូច្នេះហើយ​ ​ក៏​លើក​វត្ត​ចំពោះ​ខ្ញុំ​ ​ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ល្ងង់​ ​ភិក្ខុនី​អស់នេះ​មិន​ឆ្លាស​ ​ភិក្ខុនី​ទាំងឡាយ​នេះ​មិន​ស្គាល់​កម្ម​ក្តី​ ​ទោស​របស់​កម្ម​ក្តី​ ​កម្ម​វិបត្តិ​ក្តី​ ​កម្ម​សម្បត្តិ​ក្តី​ ​ឯ​យើង​ទើប​ដឹង​កម្ម​ផង​ ​ទោស​របស់​កម្ម​ផង​ ​កម្ម​វិបត្តិ​ផង​ ​កម្ម​សម្បត្តិ​ផង​ ​យើង​ហ្នឹងឯង​ត្រូវ​ធ្វើ​កម្ម​ដែល​សង្ឃ​មិនបាន​ធ្វើ​ផង​ ​ត្រូវ​ញុំាង​កម្ម​ដែល​សង្ឃ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636791009967617890
ទៅកាន់ទំព័រ៖