ព្រះត្រៃបិដក ភាគ ០៥

ធ្វើ​ហើយ​ឲ្យ​កម្រើក​ផង​ ​ដូច្នេះហើយ​ ​ប្រជុំ​ភិក្ខុនី​សង្ឃ​ភ្លាម​ៗ​ ​ហើយ​សូត្រ​(​ដក​កម្ម​)​ ​បញ្ចូល​ចណ្ឌ​កា​លី​ភិក្ខុនី​មកវិញ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​មិន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្តី​ប្រាថ្នា​របស់​ពួក​ភិក្ខុនី​ជា​អ្នកធ្វើ​ ​ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ព្រះ​សាស្តា​ទេ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនបាន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្តី​ប្រាថ្នា​របស់​ពួក​ភិក្ខុនី​ជា​អ្នកធ្វើ​ ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ព្រះ​សាស្តា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​មិន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្តី​ប្រាថ្នា​របស់​ពួក​ភិក្ខុនី​ជា​អ្នកធ្វើ​ ​ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ព្រះ​សាស្តា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636791010214752025
ទៅកាន់ទំព័រ៖