ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ណាមួយ​ ​មិនបាន​ប្រាប់​ការ​ក​សង្ឃ​ ​មិនដឹង​សេចក្តី​ប្រាថ្នា​របស់​គណៈ​ ​ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ភិក្ខុនី​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជា​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​
 [​៤៨​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​សង្ឃ​ដែល​មាន​សំវាស​ស្មើគ្នា​ ​ឋិតនៅ​ក្នុង​សីមា​ស្មើគ្នា​ ​ឈ្មោះថា​ ​ព្រមព្រៀង​គ្នា​។​ ​ភិក្ខុនី​ដែល​ឈ្មោះថា​សង្ឃ​លើក​វត្ត​ ​គឺ​ភិក្ខុនី​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​មិន​សំដែង​អាបត្តិ​ក្តី​ ​មិន​លះបង់​(​ទិដ្ឋិ​អាក្រក់​)​ក្តី​។​ ​ពាក្យ​ថា​ ​តាម​ធម៌​ ​តាម​វិន័យ​ ​គឺ​តាម​ធម៌​យ៉ាងណា​ ​តាម​វិន័យ​យ៉ាងណា​។​ ​ពាក្យ​ថា​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​គឺ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​ ​គឺ​តាម​ពុទ្ធសាសនា​។​ ​ពាក្យ​ថា​ ​មិន​ប្រាប់​ការ​ក​សង្ឃ​ ​គឺ​មិន​ប្រាប់​សង្ឃ​ជា​អ្នកធ្វើ​កម្ម​។​ ​ពាក្យ​ថា​ ​មិនដឹង​សេចក្តី​ប្រាថ្នា​របស់​គណៈ​ ​គឺ​មិនដឹង​សេចក្តី​ពេញចិត្ត​របស់​ពួក​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​សូត្រ​បញ្ចូល​ពួក​ ​ហើយ​ស្វែងរក​ពួក​ក្តី​ ​សម្មតិ​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ក្នុង​ខណៈ​សូត្រ​ចប់​កម្មវាចា​ស្រេច​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636791010526139835
ទៅកាន់ទំព័រ៖