ព្រះត្រៃបិដក ភាគ ០៥

បន្តុះ​បង្អាប់​ថា​ ​សុន្ទរី​នន្ទា​ភិក្ខុនី​មានតម្រេក​ ​មិន​គួរ​នឹង​ត្រេកអរ​នឹង​ឲ្យ​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ ​ស្ទាបអង្អែល​កាយ​ខ្លួន​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ត្រាស់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​សុន្ទរី​នន្ទា​ភិក្ខុនី​មានតម្រេក​ ​ហើយ​ត្រេកអរ​នឹង​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ ​មក​ស្ទាបអង្អែល​កាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នៃ​សុន្ទរី​នន្ទា​ភិក្ខុនី​នេះ​ ​មិន​សមគួរ​ ​មិនទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ធ្វើ​ ​មិន​គួរ​ធ្វើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុន្ទរី​នន្ទា​ភិក្ខុនី​មានតម្រេក​ ​មិន​គួរ​នឹង​ត្រេកអរ​ឲ្យ​បុរស​បុគ្គល​ដែល​មានតម្រេក​ ​ស្ទាបអង្អែល​កាយ​ ​(​ដូច្នេះ​)​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​ច្បាស់ជា​នាំ​បណ្តាល​ឲ្យ​មនុស្ស​ពួក​ខ្លះ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ខាន​ជ្រះថ្លា​ ​និង​នាំ​បណ្តាល​មនុស្ស​ពួក​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​ត្រឡប់ជា​រាយមាយ​ចិត្ត​បាត់​ជ្រះថ្លា​ទៅវិញ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636790991308670659
ទៅកាន់ទំព័រ៖