ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ធម្មតា​ភិក្ខុនី​មិនសមបើ​នឹង​ពោល​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ទេ​ ​បើ​បុគ្គល​ប្រុស​នោះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​។​បេ​។​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ពោល​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ទេ​ ​បើ​បុគ្គល​ប្រុស​នេះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មតា​ភិក្ខុនី​មិនសមបើ​នឹង​ពោល​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ទេ​ ​បើ​បុគ្គល​ប្រុស​នេះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636791012856513125
ទៅកាន់ទំព័រ៖