ព្រះត្រៃបិដក ភាគ ០៥

ជា​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​ភិក្ខុនី​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ពោល​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ទេ​ ​បើ​បុគ្គល​ប្រុស​នេះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​ជា​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ ​ភិក្ខុនី​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជា​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​
 ​[​៥៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​គឺ​ភិក្ខុនី​និយាយ​បញ្ជូន​ដោយ​ពាក្យ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ទេ​ ​បើ​បុគ្គល​ប្រុស​នេះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636791013179241584
ទៅកាន់ទំព័រ៖