ព្រះត្រៃបិដក ភាគ ០៥

ឬ​នឹង​បរិភោគ​តាម​ពាក្យ​ភិក្ខុនី​ដែល​ពោល​បញ្ជូន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ទុក្កដ​គ្រប់​ខណៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ក្នុង​ពេល​ដែល​ឆាន់​រួចហើយ​។​ ​ភិក្ខុនី​ពោល​បញ្ជូន​ថា​ ​លោក​ចូរ​ទទួលយក​ទឹក​និង​ឈើស្ទន់​ចុះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​តាម​ពាក្យ​ភិក្ខុនី​ជា​អ្នកពោល​បញ្ជូន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 ​[​៦០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ដឹង​ថា​ ​បុរស​នោះ​មិន​មានតម្រេក​ ​ទើប​បញ្ជូន១​ ​ភិក្ខុនី​បញ្ជូន​ដោយ​គិតថា​ ​ភិក្ខុនី​នេះ​ក្រោធ​ ​ហើយ​គង់​មិន​ទទួលយក១​ ​ភិក្ខុនី​បញ្ជូន​ដោយ​គិតថា​ ​ភិក្ខុនី​នេះ​គង់​មិន​ទទួលយក​ ​ព្រោះ​ខ្លួន​មាន​សេចក្តី​អនុគ្រោះ​ត្រកូល១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​

​សង្ឃាទិសេស​ទី៧​


 [​៦១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ចណ្ឌ​កា​លី​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636791013893852457
ទៅកាន់ទំព័រ៖