ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីឈ្លោះខឹងអាក់អន់ចិត្តនឹងភិក្ខុនីទាំងឡាយ ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី
(១) ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីទាំងឡាយនេះនឹងហៅថាសមណីដូចម្តេចបាន សមណីទាំងឡាយដទៃដែលមានខ្មាស មានសេចក្តីរង្កៀស ជាអ្នកប្រាថ្នាការសិក្សាក៏មានខ្លះដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ចណ្ឌកាលីខឹងអាក់អន់ចិត្ត មិនសមបើនឹងពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីអម្បាលនេះនឹងហៅថាសមណីដូចម្តេចបាន សូម្បីសមណីទាំងឡាយដទៃដែលមានសេចក្តីខ្មាស មានសេចក្តីរង្កៀស មានសេចក្តីប្រាថ្នាការសិក្សាក៏មានដែរ អញនឹងប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់សមណីទាំងឡាយនោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនីខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ។បេ។ ខ្ញុំលាសិក្ខា ភិក្ខុនីទាំងឡាយឯណាជាសមណី ជាធីតាព្រះពុទ្ធជាសក្យ ភិក្ខុនីអម្បាលនេះនឹង
(១) សមណៈស្រី ហៅថា សមណី ដូចជាភិក្ខុស្រីៗ ហៅថា ភិក្ខុនីដែរ។
ID: 636791014741820958
ទៅកាន់ទំព័រ៖