ព្រះត្រៃបិដក ភាគ ០៥

ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ជា​អ្នកមាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​ក៏​មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ខឹង​អាក់អន់​ចិត្ត​ហើយ​ ​មិន​គួរបើ​នឹង​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​ធីតា​ព្រះពុទ្ធ​ជា​សក្យ​ ​ភិក្ខុនី​ទាំងឡាយ​នេះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ជា​អ្នក​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ដូច្នេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​ធីតា​ព្រះពុទ្ធ​ជា​សក្យ​ ​ភិក្ខុនី​ទាំងឡាយ​នេះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636791015021506956
ទៅកាន់ទំព័រ៖