ព្រះត្រៃបិដក ភាគ ០៥

មានចិត្ត​ដែល​ទោស​ខ្ទាំងខ្ទប់​ហើយ​ ​មានចិត្ត​រឹងរូស​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​ពោល​យ៉ាងនេះ​ ​គឺ​ភិក្ខុនី​ពោល​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​សក្យ​ធីតា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ដូច្នេះ​។​
 ​[​៦៣​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ដែល​ពោល​យ៉ាងនេះ​ជាប្រក្រតី​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ ​គឺ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ​ឯណា​ឮ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវ​ពោល​ហាម​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​លោក​កុំ​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​សក្យ​ធីតា​ ​ភិក្ខុនី​ទាំងឡាយ​នោះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ដូច្នេះ​ឡើយ​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ត្រេកអរ​ចុះ​ ​(​ព្រោះ​)​ធម៌​ ​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ល្អ​ហើយ​ ​ចូរ​លោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បី​ធ្វើ​ទីបំផុត​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636791148639919492
ទៅកាន់ទំព័រ៖