ព្រះត្រៃបិដក ភាគ ០៥

ក៏​មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​នោះ​ដូច្នេះ​។​ ​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​ទេ​។​ ​(​ឥឡូវនេះ​)​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​អស់​វារៈ​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​អស់​វារៈ​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ហើយ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​នោះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៦៥​]​ ​ភិក្ខុនី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​ចប់​កម្មវាចា​ស្រេច​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុនី​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​អាបត្តិ​ទុក្កដ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​ក្តី​ ​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ក្តី​ ​រមែង​រម្ងាប់​ទៅ​ឯង​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636791149759323518
ទៅកាន់ទំព័រ៖