ព្រះត្រៃបិដក ភាគ ០៥

បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ដែល​ភិក្ខុនី​សង្ឃ​ឲ្យ​ចាញ់​ព្រោះ​អធិករណ៍​នីមួយ​ហើយ​ ​មិន​គួរបើ​នឹង​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ស្រឡាញ់​ផង​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ខ្លាច​ផង​ដូច្នេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ដែល​ភិក្ខុនី​សង្ឃ​ធ្វើឲ្យ​ចាញ់​ព្រោះ​អធិករណ៍​នីមួយ​ ​ហើយ​ខឹង​អាក់អន់​ចិត្ត​ ​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ស្រឡាញ់​ផង​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ខ្លាច​ផង​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​នែ​លោកម្ចាស់​ ​លោក​ ​ដែល​ភិក្ខុនី​សង្ឃ​ឲ្យ​ចាញ់​ព្រោះ​អធិករណ៍​នីមួយ​ ​ហើយ​ខឹង​អាក់អន់​ចិត្ត​ ​កុំ​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ស្រឡាញ់​ផង​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ខ្លាច​ផង​ដូច្នេះ​ ​ថា​ ​លោកម្ចាស់​ហ្នឹងឯង​ ​លុះដោយ​សេចក្តី​ស្រឡាញ់​ខ្លះ​ ​លុះដោយ​សេចក្តី​ស្អប់​ខ្លះ​ ​លុះដោយ​សេចក្តី​ល្ងង់​ខ្លះ​ ​លុះដោយ​សេចក្តី​ខ្លាច​ខ្លះ​។​ ​ភិក្ខុនី​នោះ​ ​កាលដែល​ភិក្ខុនី​ទាំងឡាយ​ពោល​យ៉ាងនេះ​ ​នៅ​ប្រកាន់​យ៉ាងនោះ​ដដែល
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636791150939141000
ទៅកាន់ទំព័រ៖