ព្រះត្រៃបិដក ភាគ ០៥
មានសំវរវិន័យជាដើម)១ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមានតម្រេក ហើយត្រេកអរនឹងការស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលជង្គង់ឡើងទៅ នៃបុរសបុគ្គលដែលមានតម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិបារាជិក ឈ្មោះឧព្ភជានុមណ្ឌលិក (ព្រោះឲ្យបុរសស្ទាបសរីរប្រទេស ខាងលើតាំងពីមណ្ឌលជង្គង់ឡើងទៅ) ជាស្រីមិនមានសំវាស។
[២] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា (ភិក្ខុនី)ណាមួយ ទោះចាស់ក្តី ក្មេងក្តី កណ្តាលក្តី ដែលប្រកបកម្មយ៉ាងណា មានជាតិយ៉ាងណា មានឈ្មោះយ៉ាងណា មានគោត្រយ៉ាងណា មានសីលយ៉ាងណា មានធម៌ជាគ្រឿងនៅយ៉ាងណា មានគោចរយ៉ាងណា ភិក្ខុនីនោះ ហៅថា ណាមួយ។ ពាក្យថា ភិក្ខុនី សេចក្តីថា ដែលហៅថា ភិក្ខុនី ព្រោះជាអ្នកសូម ហៅថា ភិក្ខុនី ព្រោះជាអ្នកចូលទៅអាស្រ័យនឹងការត្រេចទៅដើម្បីសូម ហៅថាភិក្ខុនី ព្រោះទ្រទ្រង់នូវសំពត់ដែលកាត់ដាច់ ហៅថាភិក្ខុនី ព្រោះមានសភាពជាសមណី ហៅថាភិក្ខុនី ព្រោះបានប្តេជ្ញាខ្លួន (ថាជាអ្នកបួស) ហៅថាភិក្ខុនី ព្រោះសម្រេចជាឯហិភិក្ខុនី ហៅថាភិក្ខុនី ព្រោះឧបសម្បទាដោយត្រៃសរណគមន៍
ID: 636790991942206895
ទៅកាន់ទំព័រ៖