ព្រះត្រៃបិដក ភាគ ០៥
ទាំងឡាយនោះនិយាយហាមប្រាមថា នែលោកម្ចាស់ កាលបើភិក្ខុនីសង្ឃឲ្យចាលចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត កុំពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ។បេ។ លុះដោយសេចក្តីខ្លាចខ្លះ។ ភិក្ខុនីទាំងឡាយត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈពីរដងផង ត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយឯណាឮហើយ មិននិយាយ ភិក្ខុនីទាំងនោះត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយត្រូវចាប់ទាញភិក្ខុនីនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយថា នែលោកម្ចាស់ បើភិក្ខុនីសង្ឃផ្ចាញ់ផ្ចាលព្រោះអធិករណ៍នីមួយ លោកខឹងអាក់អន់ចិត្តហើយ កុំពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ។បេ។ លុះដោយសេចក្តីខ្លាចខ្លះ ភិក្ខុនីទាំងឡាយត្រូវនិយាយនឹងភិក្ខុនីនោះអស់វារៈពីរដងផង ត្រូវនិយាយអស់វារៈបីដងផង។ បើភិក្ខុនីនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
ID: 636791151540365388
ទៅកាន់ទំព័រ៖