ព្រះត្រៃបិដក ភាគ ០៥
គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។បេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ ការសូត្រសមនុភាសនវិធីនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ សង្ឃទើបស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៧៣] ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រចប់កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនីនោះត្រូវអាបត្តិសង្ឃាទិសេស អាបត្តិទុក្កដដែលត្រូវក្នុងខណៈចប់ញត្តិ(ក្តី) អាបត្តិថុល្លច្ច័យទាំងឡាយដែលត្រូវក្នុងខណៈចប់កម្មវាចាពីរលើក(ក្តី) រមែងរម្ងាប់ទៅ(ឯង)។
[៧៤] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនីនេះឯង ដែលតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីមុនៗដែលត្រូវអាបត្តិនោះដែរ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនីនោះត្រូវសង្ឃាទិសេសក្នុងខណៈដែលសូត្រសមនុភាសនវិធី
ID: 636791152180461999
ទៅកាន់ទំព័រ៖