ព្រះត្រៃបិដក ភាគ ០៥

សង្ឃាទិសេស​ទី៩​


 ​[​៧៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុនី​ជា​អន្តេវាសិនី​(​១​)​ ​របស់​ថុល្ល​នន្ទា​ភិក្ខុនី​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​នៅ​ច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​ជា​អ្នក​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​សោះ​។​បេ​។​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​នៅ​ច្រឡំ​ដោយ​គ្រហស្ថ​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​
​(​១​)​ ​ភិក្ខុនី​ជា​សិស្ស​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636791153350178903
ទៅកាន់ទំព័រ៖