ព្រះត្រៃបិដក ភាគ ០៥
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីមិនគួរបើនឹងនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជន ដែលមិនទាន់ជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ចំណែកភិក្ខុនីទាំងឡាយនៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះ គួរភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ នៅច្រឡំដោយគ្រហស្ថ មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់ (ចាកពួក) របស់បងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយនោះ កាលភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះហើយ ក៏នៅប្រកាន់យ៉ាងនោះដដែល ភិក្ខុនីទាំងឡាយនោះ គួរភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីជាគំរប់បីដង ដើម្បីឲ្យលះបង់នូវវត្ថុនោះ។ បើភិក្ខុនីទាំងឡាយនោះ កាលភិក្ខុនី
ID: 636791153642045597
ទៅកាន់ទំព័រ៖