ព្រះត្រៃបិដក ភាគ ០៥
ទាំងឡាយសូត្រសមនុភាសនវិធីជាគំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ភិក្ខុនីទាំងឡាយនេះក្តី ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញចេញ។
[៧៨] ត្រង់ពាក្យថា ចំណែកភិក្ខុនីទាំងឡាយ គឺសំដៅយកស្ត្រីដែលបានឧបសម្បទាហើយ។ ពាក្យថា នៅច្រឡំដោយគ្រសហ្ថ គឺនៅច្រឡំដោយកាយកម្ម វចីកម្ម (របស់គ្រហស្ថ) ដែលមិនសមគួរ (ដល់បព្វជិត)។ ពាក្យថា មានមារយាទអាក្រក់ គឺប្រកបដោយមារយាទអាក្រក់។ ពាក្យថា មានកិត្តិសព្ទអាក្រក់ គឺល្បីឮដោយកិត្តិសព្ទអាក្រក់។ ពាក្យថា មានការចិញ្ចឹមជីវិតអាក្រក់ គឺសម្រេចជីវិតដោយមិច្ឆាជីវដ៏អាក្រក់។ ពាក្យថា បៀតបៀនភិក្ខុនីសង្ឃ គឺរាំងរាកម្មដែលភិក្ខុនីផងគ្នាធ្វើ។ ពាក្យថា បិទបាំងទោសរបស់ភិក្ខុនីផងគ្នា គឺបិទបាំងទោសគ្នីគ្នា។
[៧៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនោះ គឺភិក្ខុនីដែលច្រឡំ(ដោយគ្រហស្ថ)នោះឯង។ ពាក្យថា ដែលភិក្ខុនីទាំងឡាយ គឺដែលភិក្ខុនីទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ បានឮ ភិក្ខុនីទាំងឡាយនោះគួរនិយាយហាមប្រាមថា បងប្អូនស្រ្តីទាំងឡាយនៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការ
ID: 636791153980864976
ទៅកាន់ទំព័រ៖