ព្រះត្រៃបិដក ភាគ ០៥
ចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់ (ចាកពួក) របស់ភិក្ខុនីជាបងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយគួរនិយាយនឹងភិក្ខុនីទាំងឡាយនោះអស់វារៈជាគំរប់ពីរដងផង គួរនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីទាំងឡាយនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយដទៃឮហើយ មិននិយាយ ត្រូវអាបត្តិទុក្កដ។ ត្រូវភិក្ខុនីទាំងឡាយចាប់ទាញភិក្ខុនីទាំងឡាយនោះមកកាន់ទីកណ្តាលសង្ឃ ហើយពោលថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយនៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយស្ងាត់(ចាកពួក) សង្ឃតែងសរសើរសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រី្តទាំងឡាយ។ ភិក្ខុនីទាំងឡាយគួរនិយាយនឹងភិក្ខុនីទាំងឡាយនោះអស់វារៈជាគំរប់ពីរដងផង គួរនិយាយអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនីទាំងឡាយនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
ID: 636791154271931624
ទៅកាន់ទំព័រ៖