ព្រះត្រៃបិដក ភាគ ០៥
[៨០] គប្បីភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយគប្បីសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវប្រកាសឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ នៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះមិនលះបង់វត្ថុនោះឡើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ នៅច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយនោះមិនលះបង់វត្ថុនោះឡើយ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យលះបង់វត្ថុនោះចេញ
ID: 636791154552657681
ទៅកាន់ទំព័រ៖