ព្រះត្រៃបិដក ភាគ ០៥

គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​សូត្រ​សេចក្តី​នេះ​ ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ហើយ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៨១​]​ ​ភិក្ខុនី​ទាំងឡាយ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ក្នុង​ខណៈ​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ដង​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ស្រេច​។​ ​កាលបើ​ភិក្ខុនី​ទាំងឡាយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​ឯ​អាបត្តិ​ទុក្កដ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​(​ក្តី​)​ ​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ដង​(​ក្តី​)​ ​ក៏​រម្ងាប់​ទៅ​ឯង​។​ ​ភិក្ខុនី​ទាំងឡាយ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ពីរបី​រូប​ជាមួយគ្នា​បាន​ ​មិន​ត្រូវ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ឲ្យលើស​អំពី​ពីរបី​រូប​នោះ​ឡើយ​។​
 [​៨២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​ក្តី​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ ​ដែល​តថាគត​ពោល​ប្រៀបធៀប​នឹង​ភិក្ខុនី​ទាំង​ឡា​យមុនៗ​។​ ​ពាក្យ​ថា​ ​ឈ្មោះ​យាវ​តតិយ​ក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវអាបត្តិ​(​សង្ឃាទិសេស​)​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636791154925859027
ទៅកាន់ទំព័រ៖