ព្រះត្រៃបិដក ភាគ ០៥

ហៅថា​ភិក្ខុនី​ ​ព្រោះ​ជា​ស្រី​ចំរើន​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​មានធម៌​ជា​ខ្លឹម​ ​ហៅថា​ ​ភិក្ខុនី​ ​ព្រោះ​ជា​អ្នក​សិក្សា​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​មិនបាច់​សិក្សា​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​ឧភតោ​សង្ឃ​(​១​)​ ​ដ៏​ព្រមព្រៀង​គ្នា​ ​ឲ្យ​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ដ៏​សមគួរ​ដល់​ហេតុ​ ​ឥតមាន​កម្រើក​ ​(​អន្តរាយ​)​ ​បណ្តា​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ភិក្ខុនី​ណា​ដែល​ឧភតោ​សង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​សមគួរ​ដល់​ហេតុ​ឥតមាន​កម្រើក​ ​(​អន្តរាយ​)​ ​ភិក្ខុនី​នេះ​ ​តថាគត​ហៅថា​ ​ភិក្ខុនី​ក្នុង​សេចក្តី​នេះ​។​ ​ភិក្ខុនី​មាន​សេចក្តី​ត្រេកអរ​ព្រម​ ​លប​សំឡឹង​មើល​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ហៅថា​មានតម្រេក​។​ ​បុរស​ ​មាន​សេចក្តី​ត្រេកអរ​ព្រម​ ​លប​សំឡឹង​មើល​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ហៅថា​បុរស​មានតម្រេក​។​ ​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​អាច​ដើម្បី​លូក​ស្ទាបអង្អែល​កាយ​បាន​ ​មិនមែន​យក្ស​ ​មិនមែន​ប្រេត​ ​មិនមែន​តិរច្ឆាន​ ​ហៅថា​ ​បុរស​បុគ្គល​។​ ​ពាក្យ​ថា​ ​ខាងក្រោម​ ​តាំងពី​ដងកាំបិត​ចុះ​មក​ ​គឺ​អវយវៈ​ជា​ខាងក្រោម​នៃ​ដងកាំបិត​។​ ​ពាក្យ​ថា​ ​ខាងលើ​ ​តាំងពី​មណ្ឌល​ជង្គង់​ឡើង​ទៅ​ ​គឺ​អវយវៈ​ជា​ខាងលើ​មណ្ឌល​នៃ​ជង្គង់​។​ ​ដែល​ហៅថា​ស្ទាប​ ​គឺ​គ្រាន់តែ​ប៉ះពាល់​។​ ​ដែល​ហៅថា​អង្អែល​ ​គឺ​បបោសអង្អែល​ខាងនេះ​ផង​ ​ខាង​នោះ​ផង​។​ ​ដែល​ហៅថា​ ​កាន់​ ​គឺ​គ្រាន់តែ​ចាប់​។​ ​ដែល​ហៅថា​ ​ពាល់
​(​១​)​ ​សង្ឃ​ទាំងពីរ​ពួក​ ​គឺ​ភិក្ខុសង្ឃ​ ​និង​ភិក្ខុនី​សង្ឃ​។​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636790992413903875
ទៅកាន់ទំព័រ៖