ព្រះត្រៃបិដក ភាគ ០៥

សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ពោល​យ៉ាងនេះ​ ​នឹង​ភិក្ខុនី​ទាំងឡាយ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​បេ​។​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុនី​ទាំងឡាយ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​មិន​គួរបើ​នឹង​ពោល​យ៉ាងនេះ​នឹង​ភិក្ខុនី​ទាំងឡាយ​ដែល​សង្ឃ​សូត្រ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636791155907845193
ទៅកាន់ទំព័រ៖