ព្រះត្រៃបិដក ភាគ ០៥

សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ដូច្នេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​សូម្បី​ភិក្ខុនី​ទាំងឡាយ​រូប​ដទៃ​ដែល​មានមារយាទ​ដូចគ្នា​ ​មាន​កិត្តិសព្ទ​ដូចគ្នា​ ​មានការ​ចិញ្ចឹមជីវិត​ដូចគ្នា​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​ជា​អ្នក​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​មាននៅ​ក្នុង​សង្ឃ​ដែរ​ ​សង្ឃ​មិន​ពោល​ពាក្យ​អ្វី​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​ទេ​ ​សង្ឃ​ពោល​ពាក្យ​យ៉ាងនេះ​តែ​នឹង​លោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ​ ​ដោយ​ពេបជ្រាយ​ ​ដោយ​គ្មាន​អំណត់​ ​ដោយ​សំដី​បង្គ្រប​ ​ដោយ​លោក​ទាំងឡាយ​មាន​កំឡាំង​ថយ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ហ្នឹងឯង​ ​ជា​អ្នក​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636791156155919382
ទៅកាន់ទំព័រ៖