ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​ដទៃ​ឮ​ហើយ​ ​មិន​និយាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​នាំ​យក​មកកាន់​ទី​កណ្តាល​សង្ឃ​ ​ហើយ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ចូរ​កុំ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ភិក្ខុនី​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​និយាយ​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​គួរ​និយាយ​អស់​វារៈ​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៨៧​]​ ​ភិក្ខុនី​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​នោះ​ ​គួរ​ភិក្ខុនី​ទាំងឡាយ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​យ៉ាងនេះ​ ​គឺ​ភិក្ខុនី​ដែល​ឈ្លាស​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​សង្ឃ​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​ឈ្មោះ​នេះ​ ​ពោល​យ៉ាងនេះ​នឹង​ភិក្ខុនី​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ​ដែល​មានមារយាទ​ដូចគ្នា​ ​មាន​កិត្តិសព្ទ​ដូចគ្នា​ ​មានការ​ចិញ្ចឹមជីវិត
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636791157342387244
ទៅកាន់ទំព័រ៖