ព្រះត្រៃបិដក ភាគ ០៥

ដូចគ្នា​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​ជា​អ្នក​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​មាននៅ​ក្នុង​សង្ឃ​ដែរ​ ​តែ​សង្ឃ​មិន​ពោល​ពាក្យ​អ្វី​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​ទេ​ ​សង្ឃ​ពោល​ពាក្យ​យ៉ាងនេះ​តែ​នឹង​លោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ​ ​ដោយ​សេចក្តី​ពេបជ្រាយ​ ​ដោយ​គ្មាន​អំណត់​ ​ដោយ​សំដី​បង្គ្រប​ ​ដោយ​លោក​ទាំងឡាយ​មាន​កំឡាំង​ថយ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ហ្នឹងឯង​ ​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​ចេញ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​សង្ឃ​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​ឈ្មោះ​នេះ​ពោល​យ៉ាងនេះ​ ​នឹង​ភិក្ខុនី​ទាំងឡាយ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ហើយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ​ដែល​មានមារយាទ​ដូចគ្នា​ ​មាន​កិត្តិសព្ទ​ដូចគ្នា​ ​មានការ​ចិញ្ចឹមជីវិត​ដូចគ្នា​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​មាននៅ​ក្នុង​សង្ឃ​ដែរ​ ​តែ​សង្ឃ​មិន​ពោល​ពាក្យ​អ្វី​នឹង​ភិក្ខុនី​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636791157555499434
ទៅកាន់ទំព័រ៖