ព្រះត្រៃបិដក ភាគ ០៥
[១០៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថាអកាលចីវរ គឺកាលបើភិក្ខុនីមិនបានក្រាលកឋិន ចីវរដែលកើតឡើងក្នុង១១ខែ (គិតតាំងពី១រោចខែកត្តិក ទៅដល់១៥កើតខែអស្សុជ) កាលបើភិក្ខុនីបានក្រាលកឋិន ចីវរដែលកើតឡើងក្នុង៧ខែ (គិតតាំងពី១រោចខែផល្គុន ទៅដល់១៥កើតខែអស្សុជ) ចីវរនេះ បើទុកជាទាយកប្រគេនចំពោះថាជាកាលចីវរ ក៏នៅតែហៅថា អកាលចីវរដដែល។ ភិក្ខុនីអធិដ្ឋានជាកាលចីវរហើយ ប្រើគ្នាឲ្យចែក ត្រូវអាបត្តិទុក្កដរាល់ប្រយោគ ចីវរនោះជានិស្សគ្គិយក្នុងពេលដែលបានមក ភិក្ខុនីត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ឯចីវរនោះត្រូវភិក្ខុនីលះយ៉ាងនេះ។បេ។ បពិត្រលោកជាម្ចាស់ ចីវរនេះជាអកាលចីវរ ខ្ញុំអធិដ្ឋានជាកាលចីវរហើយប្រើគ្នាឲ្យចែក ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំសូមលះចីវរនេះដល់សង្ឃ (ពាក្យតពីនេះទៅមានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១០៤] អកាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយអធិដ្ឋានឲ្យជាកាលចីវរ ហើយ
ID: 636791161934679908
ទៅកាន់ទំព័រ៖