ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​សំគាល់​ថា​ ​ឧបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ ​(​ដែល​ទទួល​ប្តូរ​)​ ​នោះ​ឲ្យ​វិញ១​ ​ភិក្ខុនី​(​ជា​អ្នក​ប្តូរ​)​ស្និទ្ធស្នាល​នឹង​ភិក្ខុនី​(​ជា​អ្នកទទួល​ប្តូរ​)​នោះ​ ​កាន់​យក​ទៅ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​បត្ត​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​១១០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​មាន​ជម្ងឺ​។​ ​លំដាប់នោះ​ ​ឧបាសក​ម្នាក់​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ដែល​នៅក្នុង​ទីនោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​សេចក្តី​មិន​សប្បាយ​កើតមាន​ដល់​លោក​ឬ​ ​លោកម្ចាស់​ឲ្យ​ខ្ញុំ​រក​របស់​អ្វី​មក​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​នែ​អាវុសោ​ ​អាត្មា​ត្រូវការ​ដោយ​ទឹកដោះ​រាវ​។​ ​ទើប​ឧបាសក​នោះ​នាំ​យក​ទឹកដោះ​រាវ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636791165217207658
ទៅកាន់ទំព័រ៖