ព្រះត្រៃបិដក ភាគ ០៥
មិនសមបើនឹងសុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញសោះ។ ទើបភិក្ខុនីទាំងឡាយនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី សុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងសុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សុំរបស់ដទៃ ហើយសុំរបស់ឯទៀតវិញ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា សុំរបស់ដទៃ គឺបានសុំរបស់ណាមួយរួចហើយ។ ពាក្យថា សុំរបស់ឯទៀតវិញ គឺភិក្ខុនីវៀរលែងរបស់ដែលសុំនោះ ហើយសុំរបស់ឯទៀតវិញ ត្រូវទុក្កដក្នុងប្រយោគសុំ
ID: 636791165802901158
ទៅកាន់ទំព័រ៖