ព្រះត្រៃបិដក ភាគ ០៥
[១១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (សុំរបស់ណាមុនហើយ របស់នោះតិចពេក មិនល្មម) សុំរបស់នោះដដែល (ថែមទៀត)១ ភិក្ខុនី (សុំរបស់អ្វីម្យ៉ាងហើយ) សុំរបស់ដទៃ (ទៀតព្រោះត្រូវផ្សំថ្នាំខានមិនបាន)១ ភិក្ខុនីសំដែងអានិសង្សហើយសុំ (ពន្យល់របស់មួយ ថាថោកជាងរបស់មួយ ហើយសុំរបស់ថោកនោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៥
[១១៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមានជម្ងឺ។ ឧបាសកម្នាក់ចូលទៅរកថុល្លនន្ទាភិក្ខុនីក្នុងវេលានោះ លុះចូលទៅជិតហើយ បាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់អាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ លោកម្ចាស់អាចញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅបានឬទេ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា នែអាវុសោ អាត្មាមិនអាចអត់ទ្រាំសេចក្តីទុក្ខបានទេ មិនអាចញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅបានទេ។ ឧបាសកនោះនិយាយថា បពិត្រលោកម្ចាស់ ខ្ញុំនឹងទុក
ID: 636791166511791704
ទៅកាន់ទំព័រ៖