ព្រះត្រៃបិដក ភាគ ០៥

 [​១១៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ ​(​ឲ្យ​គេ​ទិញ​របស់​ណា​មុន​ហើយ​ ​របស់​នោះ​តិច​ពេក​ ​មិន​ល្មម​)​ ​ហើយ​ឲ្យ​គេ​ទិញ​របស់​នោះ​ដដែល​ ​(​ថែមទៀត​)​១​ ​ភិក្ខុនី​ ​(​ឲ្យ​គេ​ទិញ​របស់​អ្វី​ម្យ៉ាង​មុន​ហើយ​)​ ​ឲ្យ​គេ​ទិញ​របស់​មួយ​ដទៃទៀត​ ​ដោយ​ត្រូវការ​ផ្សំថ្នាំ​ជាដើម១​ ​ភិក្ខុនី​សំដែង​អានិសង្ស​ហើយ​ឲ្យ​គេ​ទិញ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​បត្ត​វគ្គ​ ​សិក្ខាបទ​ទី៦


 [​១១៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ទាំងឡាយ​ប្រមូល​បរិក្ខារ​ដែល​រៃ​បាន​មក​ ​ដើម្បី​ប្រយោជន៍​ចាត់ចែង​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​ ​ហើយ​ផ្ញើទុក​បរិក្ខារ​(​នោះ​)​ក្នុង​ផ្ទះ​អ្នកលក់​សំពត់​បា​វារ​ម្នាក់​ ​ហើយ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​រួច​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​យើង​ផ្ញើទុក​បរិក្ខារ​ប្រយោជន៍​ដើម្បី​ចាត់ចែង​ចីវរ​ក្នុង​ផ្ទះ​អ្នកលក់​សំពត់​បា​វារ​ឯណោះ​ហើយ​ ​ចូរ​ ​លោក​ទាំងឡាយ​ឲ្យ​គេ​នាំ​ចីវរ​អំពី​ផ្ទះ​នោះ​មក​ចែក​គ្នា​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ទិញ​ភេសជ្ជៈ​ខ្លួនឯង​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636791167789174766
ទៅកាន់ទំព័រ៖