ព្រះត្រៃបិដក ភាគ ០៥

សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​គេ​ទិញ​របស់​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​ដើម្បី​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១១៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​ដើម្បី​វត្ថុ​ដទៃ​ ​គឺ​ទាយក​គេ​ឲ្យ​ដើម្បី​វត្ថុ​ដទៃ​។​ ​ពាក្យ​ថា​ ​ជា​របស់​សង្ឃ​ ​គឺ​ទាយក​ប្រគេន​ចំពោះតែ​សង្ឃ​ ​មិន​ចំពោះ​គណៈ​ ​មិន​ចំពោះ​ភិក្ខុនី១រូប​ទេ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ទិញ​របស់​ដទៃ​ ​គឺ​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ណា​ ​ហើយ​ភិក្ខុនី​វៀរលែង​វត្ថុ​នោះ​ ​ឲ្យ​គេ​ទិញ​របស់​ដទៃ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ឲ្យ​ទិញ​ ​របស់​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវ​លះ​របស់​នោះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះ​វត្ថុ​នោះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​វត្ថុ​ដទៃ​នេះ​ ​ខ្ញុំ​ឲ្យ​គេ​ទិញ​ដោយ​បរិក្ខារ​ដែល​ទាយក​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​(​របស់​នេះ​)​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​វត្ថុ​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​នេះ​)​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636791168278742768
ទៅកាន់ទំព័រ៖