ព្រះត្រៃបិដក ភាគ ០៥
[១២០] របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃទេ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីនោះបានវត្ថុដែលខ្លួនលះនោះមកវិញ ហើយត្រូវបង្អោនទៅក្នុងវត្ថុដែលទាយកគេឲ្យចំពោះយ៉ាងណា។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាវត្ថុដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថាមិនមែនរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ មិនត្រូវអាបត្តិ។
[១២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ (ទាយកប្រគេនដើម្បីវត្ថុណា) ភិក្ខុនី (ឲ្យគេទិញវត្ថុនោះហើយ) បង្អោនវត្ថុដែលសល់ (ពីនោះទៅដើម្បីវត្ថុឯទៀត)១ ភិក្ខុនីប្រាប់ម្ចាស់ទានហើយ ទើបបង្អោនទៅ១ ភិក្ខុនីឲ្យគេចាត់ចែងខុសបំណងទាយកក្នុងពេលដែលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ID: 636791168700916915
ទៅកាន់ទំព័រ៖