ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១២៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដោយ​បរិក្ខារ​ដែល​ទាយក
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636791169364604876
ទៅកាន់ទំព័រ៖