ព្រះត្រៃបិដក ភាគ ០៥

សេចក្តី​សង្ស័យ​ ​ហើយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​វិញ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​របស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​មិនមែន​របស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ហើយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​វិញ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​បាន​វត្ថុ​ដែល​ខ្លួន​លះ​នោះ​មកវិញ​ហើយ​ ​ត្រូវ​បង្អោន​ទៅ​ក្នុង​វត្ថុ​ដែលគេ​ឲ្យ​ចំពោះ​យ៉ាងណា​។​ ​មិនមែន​របស់​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​របស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​របស់​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​របស់​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ភិក្ខុនី​សំគាល់​ថា​មិនមែន​របស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​មិន​ត្រូវអាបត្តិ​។​
 [​១២៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​បង្អោន​ទៅ​នូវ​របស់​ដែល​សល់១​ ​ភិក្ខុនី​ប្រាប់​ម្ចាស់​ទាន​ហើយ​ ​ទើប​បង្អោន​ទៅ១​ ​ភិក្ខុនី​ឲ្យ​គេ​ចាត់ចែង​ខុស​បំណង​ទាយក​ក្នុង​សម័យ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636791171775042745
ទៅកាន់ទំព័រ៖