ព្រះត្រៃបិដក ភាគ ០៥

បត្ត​វគ្គ​ ​សិក្ខាបទ​ទី៩​


 [​១៣០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​នៅក្នុង​បរិវេណ​របស់​ប្រជុំជន១ពួក​ ​ជាពួក​ភិក្ខុនី​លំបាក​ដោយ​បបរ​។​ ​គ្រានោះ​ឯង​ ​ប្រជុំជន​នោះ​ ​ប្រមូល​បរិក្ខារ​ដែល​រៃ​បាន​មក​ ​ដើម្បី​ចាត់ចែង​បបរ​ដល់​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ទុក​បរិក្ខារ​(​នោះ​)​ក្នុង​ផ្ទះ​អ្នកផ្សារ​ម្នាក់​ ​ទើប​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​ទុក​បរិក្ខារ​ដើម្បី​ចាត់ចែង​បបរ​ក្នុង​ផ្ទះ​អ្នកផ្សារ​ឈ្មោះ​ឯណោះ​ ​ចូរ​លោក​ទាំងឡាយ​ឲ្យ​គេ​នាំ​យក​អង្ករ​ទាំងឡាយ​អំពី​ផ្ទះ​នោះ​មក​ ​ហើយ​ចំអិន​បបរ​ឆាន់​ចុះ​។​ ​តែ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះ​ផង​ ​ដោយ​របស់​ដែល​សូម​គេ​ដោយខ្លួនឯង​ផង​ ​ហើយក៏​បរិភោគ​។​ ​ឯ​ប្រជុំជន​នោះ​ដឹង​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ប្រជុំជន​នោះ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636791172092670912
ទៅកាន់ទំព័រ៖