ព្រះត្រៃបិដក ភាគ ០៥
ចីវរវគ្គ សិក្ខាបទទី១
[១៣៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាពហុស្សូត ជាស្រីមានថ្វីមាត់ ក្លៀវក្លា ប្រសប់ធ្វើធម្មីកថា។ គ្រានោះ ព្រះបាទបសេនទិកោសល ដណ្តប់សំពត់កម្ពលមានដំឡៃច្រើនក្នុងកាលត្រជាក់ ហើយព្រះអង្គចូលទៅកាន់សំណាក់ថុល្លនន្ទាភិក្ខុនី លុះចូលទៅជិតហើយ ក៏ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ហើយគង់នៅក្នុងទីគួរ១។ លុះស្តេចបសេនទិកោសលនៅក្នុងទីគួរ១ហើយ ថុល្លនន្ទាភិក្ខុនីក៏ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ កាលនោះ ស្តេចបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនីពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា (ដូច្នោះហើយ) ក៏មានបន្ទូលនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការវត្ថុណា គប្បីប្រាប់វត្ថុនោះចុះ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា បពិត្រមហារាជ បើព្រះអង្គមានសេចក្តីប្រាថ្នានឹង
ID: 636791174518549665
ទៅកាន់ទំព័រ៖