ព្រះត្រៃបិដក ភាគ ០៥
សម្ពត់ដណ្តប់ ដែលមានសាច់ក្រាស ត្រូវចាត់ចែងបានតែសម្ពត់ដែលមានដំឡៃបួនកហាបណៈបួនដងជាយ៉ាងច្រើន បើចាត់ចែងសំពត់ដែលមានដំឡៃហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១៣៩] ដែលហៅថា សំពត់ដណ្តប់ដែលមានសាច់ក្រាស គឺសំពត់ដណ្តប់ណាមួយសម្រាប់ដណ្តប់ក្នុងរដូវរងា។ ត្រង់ពាក្យថា កាលចាត់ចែង គឺថា កាលសូម(គេ)។ ពាក្យថា ត្រូវចាត់ចែងបានតែសំពត់មានដំឡៃបួនកហាបណៈបួនដងជាយ៉ាងច្រើន សេចក្តីថា ត្រូវចាត់ចែងបានតែសំពត់មានដំឡៃ១៦កហាបណៈ។ ពាក្យថា បើចាត់ចែងសំពត់ឲ្យលើសពីនោះទៅ សេចក្តីថា ភិក្ខុនីសូមសំពត់ឲ្យលើសលុបពីនោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលសូម សំពត់នោះជានិស្សគ្គិយក្នុងពេលដែលបានមក ភិក្ខុនីត្រូវលះបង់ដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ សំពត់ដណ្តប់ដែលមានសាច់ក្រាសនេះ មានដំឡៃលើសពីបួនកហាបណៈបួនដង ជាកំណត់ ខ្ញុំបានសូមមកហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបង់សំពត់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌ)។
ID: 636791175059110583
ទៅកាន់ទំព័រ៖