ព្រះត្រៃបិដក ភាគ ០៥

 [​១៤០​]​ ​សំពត់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​សំគាល់​ថា​លើស​មែន​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​សំពត់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​សំពត់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​សំគាល់​ថា​ខ្វះ​វិញ​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​សំពត់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​សំគាល់​ថា​លើស​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សំពត់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សំពត់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៤ដង​ ​ភិក្ខុនី​សំគាល់​ថា​ខ្វះ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១៤១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ត្រឹម​បួន​កហាបណៈ៤ដង​ជា​កំណត់១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ខ្វះ​ពី​បួន​កហាបណៈ៤ដង​ជា​កំណត់១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​របស់​ពួក​ញាតិ១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​របស់​ពួក​ជន​ដែល​បវារណា១​ ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​ដើម្បី​បុគ្គល​ដទៃ១​ ​ភិក្ខុនី​បាន​សំពត់​ដណ្តប់​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ជន​មាន​សេចក្តី​ប្រាថ្នា​ឲ្យ​ភិក្ខុនី​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ច្រើន​ ​ភិក្ខុនី​ត្រឡប់​សុំ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​តិច១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636791175415340958
ទៅកាន់ទំព័រ៖