ព្រះត្រៃបិដក ភាគ ០៥

ប្រគេន​សំពត់​សម្បកឈើ​ដល់​ថុល្ល​នន្ទា​ភិក្ខុនី​ ​រួច​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ថ្វាយ​បង្គំ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ទាំងនេះ​មាន​សេចក្តី​ប្រាថ្នា​ធំ​ ​គ្មាន​សន្តោស​ ​មិនសមបើ​នឹង​សុំ​សំពត់​សម្បកឈើ​អំពី​ស្តេច​សោះ​។​ ​ពួក​ភិក្ខុនី​ ​ឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិនសមបើ​នឹង​សុំ​សំពត់​សម្បកឈើ​អំពី​ស្តេច​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​សុំ​សម្ព​ត់​សម្បកឈើ​ពី​ស្តេច​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​សូម​សំពត់​សម្បកឈើ​អំពី​ស្តេច​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ ​កាល​ចាត់​ចែង​សម្ព​ត់​ដណ្តប់​ ​ដែល​មានសាច់​ស្តើង​ ​ត្រូវ​ចាត់ចែង​បាន​តែ​សម្ព​ត់​ដែល​មាន​ដំ​ឡៃ​ត្រឹម​បួន​កហាបណៈ​បីដង​ដោយ​កន្លះ​ ​បើ​ចាត់ចែង​ឲ្យលើស​ពី​កំណត់​នោះ​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636791176046267045
ទៅកាន់ទំព័រ៖