ព្រះត្រៃបិដក ភាគ ០៥

 [​១៤៦​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​អាបត្តិ​ឈ្មោះ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ៣០​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​លោកម្ចាស់​ទាំងឡាយ​ក្នុង​អាបត្តិ​ទាំងនោះ​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សូម​សួរ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សូម​សួរ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​លោកម្ចាស់​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ក្នុង​អាបត្តិ​ទាំងនេះ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បាន​ជា​លោក​ទាំងឡាយ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​

​និ​ស្ស​គ្គិ​យ​ ​បា​ចិ​ត្តិ​យ​ ​ចប់​។​

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636791190485182904
ទៅកាន់ទំព័រ៖