ព្រះត្រៃបិដក ភាគ ០៥
បាចិត្តិយ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹម ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែនខ្ទឹម មិនត្រូវអាបត្តិ។
[១៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) ភិក្ខុនីឆាន់ខ្ទឹមលឿង១ ភិក្ខុនីឆាន់ខ្ទឹមក្រហម១ ភិក្ខុនីឆាន់ខ្ទឹមខៀវ១ ភិក្ខុនីឆាន់ខ្ទឹមឥតមើម (ខ្ទឹមដើម)១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយសម្ល១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយសាច់១ ភិក្ខុនីឆាន់ខ្ទឹមដែលគេចំអិនដោយប្រេង១ ភិក្ខុនីឆាន់ខ្ទឹមដែលគេដាក់ក្នុងបបរគ្រឿង១ ភិក្ខុនីឆាន់ខ្ទឹមដែលគេដាក់ក្នុងសម្លការី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី២
[១៥៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីឲ្យគេដករោមក្នុងទីចង្អៀត ហើយស្រាតងូតទឹកក្នុងកំពង់១ ជាមួយនឹងពួកស្រីវេស្យាក្នុងស្ទឹងអចិរវតី។ ពួកស្រីវេស្យាក៏ពោល
ID: 636791192812536021
ទៅកាន់ទំព័រ៖