ព្រះត្រៃបិដក ភាគ ០៥

ពីរ​ ​និង​កន្លែង​បន្ទោបង់​នូវ​ទឹកមូត្រ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ដក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ឲ្យ​គេ​ដក​រោម​សូម្បី១សរសៃ​ក្តី​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឲ្យ​គេ​ដក​រោម​ច្រើន​សរសៃ​ក្តី​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៥៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​ភិក្ខុនី​ឲ្យ​គេ​ដក​រោម​ ​ព្រោះ​ហេតុ​មាន​អាពាធ​ ​(​កើតបូស​កម​ជាដើម​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៣​


 [​១៥៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ពីរ​រូប​មាន​សេចក្តី​អផ្សុក​មក​បៀតបៀន​ ​ក៏​ចូល​ទៅកាន់​បន្ទប់​ ​ហើយ​ធ្វើ​នូវ​កិរិយា​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​។​ ​ពួក​ភិក្ខុនី​ស្ទុះ​ចូល​ទៅ​ដោយ​ឮ​សំឡេង​នោះ​ ​ហើយ​ពោល​នូវ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ហេតុអ្វីបានជា​លោក​ទាំង​ឡាយ​ប្រ​ទុ​ស្ត​មួយអន្លើដោយ​បុរស​។​ ​ភិក្ខុនី​ទាំងនោះ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំង​ឡា​យមិ​នប្រ​ទុ​ស្ត​មួយអន្លើដោយ​បុរស​ទេ​។​ ​ពួក​ភិក្ខុនី​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ណា​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636791193664414745
ទៅកាន់ទំព័រ៖